សេចក្ដីថ្លែងអំណរគុណ
យើងខ្ញុំទាំងអស់គ្នាជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររងឆ្នាំ
២០១៣-២០១៤ សិក្សាវគ្គទី ២ ជំនាន់ទី ១៣ នៃសាកលវិទ្យាល័យ បៀល ប្រាយ ។
សូមធ្វើការគោរព
និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់មាតា បិតាដែលបានផ្ដល់កំណើតព្រមទាំងការចិញ្ចឹមបីបាច់ថែរក្សាអប់រំប្រដៅបុត្រានិង
បុត្រីដោយក្ដី មេត្តា ករុណា មុទិតា និងឧបេក្ខាជាអនេកប្បការបំផុត ចំពោះ កុលបុត្រកុលធីតាគ្រប់រូបមិនគិតអំពីឧបសគ្គអ្វីទាំងអស់ចំពោះខ្លួនឡើយ
។
សូមថ្លែងអំណរគុណដល់លោកគ្រូ
ស្រ៊ិន ជឺ ដែលបានដឹកនាំយើង
ខ្ញុំទាំងអស់គ្នា ដើម្បីសិក្សាស្រាវជ្រាវចងក្រងកិច្ចការនេះឡើងសម្រាប់ជា ប្រយោជន៍ដល់យើងខ្ញុំទាំងអស់គា្ន
។
សូមថ្លែងអំណរគុណដល់សាស្រ្តាចារ្យនិងបុគ្គលិកទាំងអស់នៃសាកល
វិទ្យាល័យ បៀល បា្រយ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន អស់ពីសមត្ថភាព
ទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងប្រាជ្ញា និងការស្រាវ
ជ្រាវនូវឯកសារដើម្បីជាជំនួយដល់ការសិក្សារៀនសូត្រដល់យើងខ្ញុំទាំងអស់គ្នា។
ជាចុងបញ្ចប់នេះយើងខ្ញុំទាំងអស់គ្នាជានិស្សិតសូមប្រសិទ្ធិពរជ័យ
សិរី មង្គល វិបុលសុខគ្រប់ប្រការចូលកើតមានដល់លោកទាំងអស់គ្នាឲ្យជួបប្រទះ
នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
Post a Comment