ភិក្ខុ រ៉ុម មាស |
គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកយើងនេះសុទ្ធតែមានបំណងខុសៗគ្នា
និងការអភិវឌ្ឍន៍ដោយឡែកៗពីគ្នា។ តែពួកគេអាចសំរេចគោលបំណងរបស់ពួកគេម្នាក់ៗបានប្រកបដោយភាពជោគជ័យនិងមានភាពជាអ្នកដឹកនាំគឺដោយសារតែពួកគេមានចំណេះដឹងខាងផ្នែកសីលធម៌និងមានភាពទទួលខុសត្រូវខ្ពស់ចំពោះបញ្ហារបស់ពួកគេផ្ទាល់ផងដែរ។
ចំណែកឯប្រទេសកម្ពុជាយើងវិញក៏មិនខុសពីបរទេសដែរគឺប្រទេសយើងសំបូរ
អ្នកចេះដឹងខ្ពស់ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់និងប្រកបដោយសីលធម៌ គុណធម៌ គុណសម្បត្តិ
និងមានទំនូលខុសត្រូវខ្ពស់ក្នុងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតផងដែរ។
នេះបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាយើងកំពុងតែអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ក្នុងការដឹកនាំដូចជា៖
ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សហគ្រាស ក្រុមហ៊ុន និងអង្គភាពនានា-ល-។
Post a Comment